បណ្តាញសង្គម

Barca ប្រកាស​ពង្រីក​កុងត្រា​ថ្មី​​ជាមួយ​កីឡាករ​៤​នាក់​ភ្លាម​ៗ ក្រោយ​ឈ្នះ​នៅ UCL

ក្លឹប Barcelona បានប្រកាសកីឡាករ៤នាក់រួមមាន Gerard Pique, Marc-Andre ter Stegen, Frenkie de Jong និង Clement Lenglet បានពង្រីកកុងត្រាថ្មីជាមួយក្លឹប។

ក្រុមមានមូលដ្ឋាននៅតំបន់កាតាឡាន់បានបញ្ចេញដំណឹងនេះភ្លាមៗ បន្ទាប់ពីឈ្នះប្រកួតដំបូងពានរង្វាន់ Champions League រដូវកាលថ្មីលើក្រុម Ferencvaros ៥-១។ Pique ទទួលបានកាតក្រហមក្នុងប្រកួតនេះ ប៉ុន្តែក្រោយពីការប្រកួតខ្សែការពារជើងចាស់រូបត្រូវក្លឹបបន្ថែមកុងត្រាថ្មីដល់ឆ្នាំ២០២៤។

សម្រាប់កុងត្រាថ្មីនេះ Pique ដែលលេងនៅ Barca អស់រយៈពេល១៣រដូវកាលនឹងមានតម្លៃខ្លួនទិញផ្ដាច់កុងត្រា៥០០លានអឺរ៉ូ។ ជាមួយគ្នានេះដែរ Barca ក៏បានបន្ថែមកុងត្រាជាមួយអ្នកចាំទី Ter Stegen រហូតដល់ឆ្នាំ២០២២។ Ter Stegen ចូលរួមជាមួយក្រុមក្នុងឆ្នាំ២០១៤ផ្ទេរពីក្លឹប Monchengladbach។

សម្រាប់តម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់គេគឺ៥០០លានអឺរ៉ូដូចPique ដែរ។ Lenglet ដែលបង្ហាញទម្រង់លេងល្អ ចាប់តាំងផ្លាស់ពី Sevilla នៅឆ្នាំ២០១៨ ត្រូវបន្ថែមកុងត្រាដល់ឆ្នាំ២០២៦។ ស្របពេលដែល De Jong បន្តដល់ឆ្នាំ២០២៦ដូចគ្នាជាមួយតម្លៃខ្លួនទិញផ្ដាច់កុងត្រា៤០០លានអឺរ៉ូ៕