បណ្តាញសង្គម

Rashford ​ស៊ុត​ចុង​ម៉ោង ជួយ Man Utd ​ឈ្នះ PSG ​២-១ ​

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម PSG បានក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League នៅយប់មិញនេះ។

សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុម Man Utd រកបានគ្រាប់បាល់នាំមុខតាំងពីនាទី២៣មកម្ល៉េះ ដោយ Bruno សម្រេចបានបាល់ប៉េណាល់ទី។ យ៉ាងណាមិញ ចូលដល់តង់ទី២ Martial ក៏ធ្វើឱ្យមានកំហុសចូលទីខ្លួនឯងមួយគ្រាប់ ធ្វើឱ្យ PSG តាមស្មើវិញបាន ១-១។

ជិតចប់ការប្រកួតទៅហើយ នាទី៨៧ Rashford ក៏បំប៉ោងសំណាញ់ទីបានសម្រេច១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។ និយាយពីអ្នកចាំទីវិញ De Gea យប់មិញក៏សង្គ្រោះបាល់បានច្រើនផងដែរ ពីសំណាក់ខ្សែប្រយុទ្ធ PSG ដែលសម្រុកខ្លាំងមែនទែន៕