បណ្តាញសង្គម

មិន​គួរ​ឲ្យ​ជឿ! Napoli លេង​ចាញ់​ក្រុម​ដែល​មាន​កីឡាករ​កើត​កូរ៉ូណា​១៣​នាក់

អ្នកគាំទ្ររបស់ក្លឹប AZ Alkmaar មិនមានជំនឿឈ្នះឡើយមុនពេលលេងជាមួយ Napoli នៅពាន Europa League ដោយសារក្លឹបរបស់ពួកគេមានកីឡាករឆ្លងវីរុសកូរ៉ូណាដល់ទៅ១៣នាក់។

ប៉ុន្តែអ្វីៗផ្ទុយពីការគិត ក្នុងការប្រកួតយប់មិញ AZ Alkmaar ដែលបានដាក់កីឡាករយុវជនមួយចំនួនឲ្យជួយលេងបានយកឈ្នះយ៉ាងភ្ញាក់ផ្អើលលើ Napoli ១-០ ក្នុងពូល F។ មួយគ្រាប់របស់ក្រុមមកពីហុល្លង់ធ្វើបានដោយកីឡាករវ័យ២២ឆ្នាំ Dani de Wit ក្នុងវគ្គទី២នាទី៥៧។

ត្បិតតែការប្រកួតក្រុមម្ចាស់ផ្ទះ Napoli មានឱកាសគ្រប់គ្រងបាល់ដល់ទៅ៧៦% ប៉ុន្តែពួកគេមិនអាចរកគ្រាប់សងវិញទេ។ បញ្ចប់ការប្រកួត AZ Alkmaar ជាអ្នកទទួលបានជ័យជម្នះបាន៣ពិន្ទុក្នុងដៃ៕