បណ្តាញសង្គម

បង្ហាញ​ពី​តម្លៃ​ខ្លួន​ Khabib ទទួល​បាន​សម្រាប់​ការ​ប្រកួត​ចុងក្រោយ​

Khabib Nurmagomedov ទទួលបានតម្លៃខ្លួន៦លានដុល្លារ សម្រាប់ការប្រកួតជាមួយ Justin Gaethje នៅកម្មវិធី UFC 254 ដែលរៀបចំកាលពីចុងសប្ដាហ៍កន្លងទៅ។

Khabib បានចំណាយពេលត្រឹមតែ២ទឹក ក្នុងការយកឈ្នះលើ Justin ដោយប្រើក្បាច់ក្លេ។ ហើយបន្ទាប់មកកីឡាកររុស្សីបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយប្រកាសចូលនិវត្តន៍ឈប់ប្រកួតក្នុងទ្រុងទៀតហើយ។

ជ័យជម្នះចុងក្រោយរបស់ Khabib គឺជាការឈ្នះលើកទី២៩ក្នុងអាជីព មិនដែលស្គាល់ពាក្យថាចាញ់ម្ដងទេ។ ប្រធានរបស់ស្ថាប័ន UFC បានប្រកាស Khabib ពេលនេះគឺជាកីឡាករប្រដាល់អស្ចារ្យបំផុតគ្រប់ពេលវេលា។

តាមការឲ្យដឹងពីសារព័ត៌មាន RT សម្រាប់ការប្រកួតចុងក្រោយនេះ Khabib ទទួលបានតម្លៃខ្លួន៦លានដុល្លារ បូកជាមួយប្រាក់លើកទឹកចិត្ត៥ម៉ឺនដុល្លារបន្ថែមពីលើទៀត។ ចំពោះដៃគូប្រកួតរបស់គេ Justin Gaethje បានតម្លៃខ្លួន៤៤ម៉ឺនដុល្លារប៉ុណ្ណោះ៕