បណ្តាញសង្គម

Arsenal ធ្លាក់​ដល់​លេខ​១០ ក្រោយ​ចាញ់ Leicester City

ខ្សែប្រយុទ្ធ Jamier Vardy បានផ្លាស់ប្ដូរចូលទាត់បញ្ចូលទីមួយគ្រាប់ ជួយ Leicester City ឈ្នះក្រៅដីលើ Arsenal កាលពីយប់មិញពាន Premier League។

Vardy វ័យ៣៣ឆ្នាំបានខកខានលេង២ប្រកួតឲ្យ Leicester ដោយសារតែរបួសកំភួនជើង ប៉ុន្តែពេលនេះគេបានត្រឡប់មកកាន់ទីលានដើម្បីជួយក្រុមវិញហើយ។

គ្រាប់បាល់របស់អតីតជម្រើសជាតិអង់គ្លេសកើតឡើងដោយការតែតបញ្ចូលទី ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Cengiz Under។ នេះគឺជាគ្រាប់បាល់ទី១១របស់ Vardy សម្រាប់ការលេងទល់នឹង Arsenal ១២ប្រកួតក្នុង Premier League។ ហើយវាក៏ជាជ័យជម្នះលើកដំបូងរបស់ Leicester ក្នុងផ្ទះរបស់ Arsenal ចាប់តាំងពីឆ្នាំ១៩៧៣ផងដែរ។ បរាជ័យនេះក្រុមកាំភ្លើងធំធ្លាក់ដល់លេខ១០ ឯ Leicester នៅលេខ៤៕