បណ្តាញសង្គម

Pogba ដើរចេញ ពី​ជម្រើសជាតិ​បារាំង​ឬ?

ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba បានច្រានចោលសារព័ត៌មានមួយចំនួននៅមជ្ឈិមបូព៌ាកាលពីពេលថ្មីៗនេះ ដែលបានចុះផ្សាយថាគេនឹងចាកចេញពីជម្រើសជាតិបារាំង ជាព័ត៌មានមិនពិត។

បើតាមសារព័ត៌មានមួយចំនួននៅមជ្ឈិមបូព៌ានោះបានចុះផ្សាយថា Pogba នឹងចាកចេញពីជម្រើសបារាំង បន្ទាប់ពីប្រធានាធិបតីប្រទេសមួយនេះ បានធ្វើការថ្កោលទោសទៅលើពួកភាវករអ៊ីស្លាម ដែលបានប្រព្រឹត្តិបទល្មើសឃាតកម្មនៅឯទីក្រុងប៉ារីស។

បន្ទាប់ពីឃើញការចុះផ្សាយបែបនេះខ្សែបម្រើខាងលើក៏តបទៅវិញថា នេះជាព័ត៌មានមិនពិត ដែលមិនអាចទទួលយកបាន។ បើយោងតាមការចុះផ្សាយរបស់បណ្ដាញសង្គមមួយចំនួន Pogba ក៏ជាសាសនិកអ៊ីស្លាមមួយរូបដែរ។

កីឡាករខាងលើ បានចូលរួមលេងជាមួយជម្រើសជាតិបារាំងតាំងពីឆ្នាំ២០១៣មក ដោយចូលរួមលេងបាន ៧២ប្រកួត និងរកបាន ១០គ្រាប់៕