បណ្តាញសង្គម

Lenglet ជឿជាក់ Barca នៅ​តែ​អាច​ឈ្នះ​ពាន La Liga ត្បិត​បច្ចុប្បន្ន​ឈរ​លេខ​១២

ខ្សែការពារ Clement Lenglet នៅតែមានជំនឿថា Barcelona អាចឈ្នះពាន La Liga ក្នុងរដូវកាលនេះ ទោះបីបច្ចុប្បន្នកំពុងឈរនៅលេខ១២ក្នុងតារាងពិន្ទុក៏ដោយ។

Barcelona ទើបតែចាញ់គូប្រជែង Atletico Madrid ១-០ កាលពីសប្ដាហ៍មុនធ្វើឲ្យពួកគេធ្លាក់ចំណាត់ថ្នាក់កាន់តែជ្រៅ។ ប៉ុន្តែខ្សែការពារសញ្ជាតិបារាំង Lenglet នៅតែមិនបាត់បង់ក្ដីសង្ឃឹមក្នុងការប្រជែងពាន។

និយាយក្នុងសន្និសីទកាសែតមុនជំនួបជាមួយ Dynamo Kiev ខ្សែការពារខាងលើបានបញ្ជាក់ថា៖ “ប្រាកដណាស់ La Liga យើងនៅតែអាចឈ្នះ។ វានៅសល់ការប្រកួតនិងពិន្ទុជាច្រើនទៀតដែលត្រូវប្រជែង។ ប្រសិនជាងពួកយើងឱនក្បាលចុះក្រោមនៅពេលនេះ វាមិនមែនជាកីឡាករអាជីពទេ តែវាគឺជាការមិនគោរពទៅវិញ”។

Barca នឹងត្រូវលេងក្រៅដីប៉ះ Dynamo Kiev ក្នុងពានរង្វាន់ Champions League នៅរាត្រីនេះ។ ប៉ុន្តែការប្រកួតនោះអ្នកចាត់ការ Ronald Koeman បានដក Lionel Messi ចេញពីបញ្ជីកីឡាករ ព្រោះចង់ឲ្យគេសម្រាកសិន៕