បណ្តាញសង្គម

Klopp ​ថា​នឹង​ប្រើ​កីឡាករ​ថ្មី​ច្រើន ​សម្រាប់​ការ​ប្រកួត​រាត្រី​នេះ​

លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថានឹងប្រើប្រាស់សមភាពកីឡាករឆ្លាស់គ្នា សម្រាប់ការប្រកួតទល់ក្រុម Atalanta នៅម៉ោង៣រំលងអាធ្រាត្រនេះក្នុងពានរង្វាន់ UEFA Champions League ។

ក្រុមហង្សក្រហមធ្វើបានល្អណាស់សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលកន្លងមកនេះ។ ពួកគេឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុពេញតែម្ដង ខណៈដែលជើងទី១កន្លងទៅ ប៉ះក្រុម Atalanta នេះ ក៏បានយកឈ្នះក្នុងលទ្ធផលដល់ទៅ ៥-០ រួចទៅហើយនៅទឹកដីអ៊ីតាលី។

សម្រាប់ការប្រកួតជើងទី២នៅរាត្រីនេះវិញ លោក Klopp មើលឃើញថាក្រុម Atalanta នៅតែជាក្រុមល្អមួយដែល ជាមួយការវាយបកយ៉ាងលឿន។ យ៉ាងណាមិញ លោកក៏អះអាងដែរថាក្រុម Liverpool នឹងប្រើប្រាស់កីឡាករឆ្លាស់គ្នាហើយ ព្រោះដោយសារកាលវិភាគញឹកគ្នាពេក មិនអាចមានកីឡាករដដែលលេងជាប់គ្នាពេកនោះទេ។ លោក ដឹងថានឹងមិនងាយស្រួលឡើយ សម្រាប់ការប្រកួតប៉ះក្រុមខ្លាំងនៅអ៊ីតាលីមួយនេះ៕