បណ្តាញសង្គម

​សាន គឹម​ហេង ប្ដេជ្ញា​ជួយ​ក្រុម​​ឲ្យ​ដល់​គោលដៅ​ដែល​​​ក្លឹប​ចង់​បាន

ខ្សែប្រយុទ្ធវ័យក្មេងអតីតចេញបាទី សាន គឹមហេង បានតាំងចិត្តថា នឹងជួយក្រុមឲ្យសម្រេចបានតាមគោលដៅដែលក្រុមចង់បាន សម្រាប់ការប្រកួតលីគកំពូលកម្ពុជា និង Hun Sen Cup រដូវកាលក្រោយ។

អតីតយុវជនបាទីរូបនេះបានរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថា ពិតជាសប្បាយចិត្ត ដែលបានបង្ហាញខ្លួនក្នុងក្រុមខ្លាំងនៅកម្ពុជា។ រូបគេពិតជាអរគុណដល់ក្រុមបឹងកេតដែលបានផ្ដល់កាសសម្រាប់យុវជនដូចជារូបគេ។

អតីតកីឡាករវិសាខារូបនេះមានក្ដីសង្ឃឹមថា នឹងអាចជួយក្រុមបឹងកេតបានច្រើន សម្រាប់រដូវកាលក្រោយ ហើយក៏អាចជួយបឹងកេតឲ្យលើកពានណាមួយ ក្នុងចំណោមពានទាំងពីរនារដូវកាលក្រោយផងដែរ៕