បណ្តាញសង្គម

ប្រុស​ស្អាត Son ​បន្ដ​ជួយ Spurs ​ឈ្នះ Arsenal ​ឡើង​ឈរ​កំពូល​តារាង​

ខ្សែប្រយុទ្ធ Son Heung-Min និង Harry Kane ស៊ុតម្នាក់មួយគ្រាប់ជួយក្រុម Spurs យកឈ្នះលើក្រុម Arsenal ដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League នៅយប់មិញនេះ។

ក្រុមរបស់លោក Jose Mourinho រកបាន២គ្រាប់នៅតង់ទី១ទាំងពីរ ដោយ Son ១គ្រាប់ និង Kane មួយគ្រាប់។ ពួកគេទាំងពីរនាក់នេះ បញ្ជូនបាល់ឱ្យគ្នាម្នាក់ម្ដងផងដែរ។ ខណៈដែលការទទួលបាន៣ពិន្ទុបន្ថែមនេះទៀត ក៏បានធ្វើឱ្យក្រុម Spurs បន្ដការឈរនៅកំពូលតារាងពានរង្វាន់ Premier League ទៀតដែរ ព្រោះមានគ្រាប់បាល់ចំណេញច្រើនជាងក្រុម Liverpool ដែលមានពិន្ទុស្មើគ្នា។

ដោយឡែកងាកទៅមើលក្រុមកាំភ្លើងធំវិញ បានធ្លាក់ដល់លេខ១៥ទៅហើយក្នុងតារាង ក្រោយពីលេង១១ប្រកួត រកបានតែ១៣ពិន្ទុប៉ុណ្ណោះ។ ក្នុងពានរង្វាន់ខាងលើនេះ ក្រុមរបស់លោក Arteta បរាជ័យផ្ទួនៗគ្នាតែម្ដង៕