បណ្តាញសង្គម

Zidane ទទួល​ស្គាល់​តំណែង​របស់​ខ្លួន​នឹង​មាន​បញ្ហា ប្រសិន​បើ Real ធ្លាក់​​យប់​នេះ

លោក Zinedine Zidane បានទទួលស្គាល់ថា តំណែងជាអ្នកចាត់ការ Real Madrid របស់លោកនឹងស្ថិតក្រោមសម្ពាធ ប្រសិនបើក្លឹបបរាជ័យមិនបានឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UCL។

Real Madrid នឹងត្រូវទទួលស្វាគមន៍ Borussia Minchengladbach នៅរាត្រីនេះម៉ោង៣:០០នាទីទៀបភ្លឺ។ Madrid ត្រូវការឈ្នះជាចាំបាច់បំផុតដើម្បីមានឱកាសឈានទៅវគ្គបន្ត។ ប៉ុន្តែបើចាញ់តំណែងរបស់ Zidane នឹងមានបញ្ហា។ “ក្លឹបនឹងធ្វើអ្វីដែលខ្លួនធ្លាប់ធ្វើកន្លងមក។ អ្វីដែលខ្ញុំអាចគិតបានគឺការប្រកួតនៅយប់នេះ។

ប៉ុន្តែពេលនេះខ្ញុំមិនគិតពីលទ្ធភាពត្រូវបណ្ដេញចេញទេ។ អតីតកាលគឺជាស្ថិតនៅអតីតកាល រឿងដែលសំខាន់គឺបច្ចុប្បន្ននិងអនាគត។ វាគឺជាការប្រកួតមួយដើម្បីបង្ហាញពីលក្ខណៈរបស់ពួកយើងជាក្រុមមួយ។ ខ្ញុំជឿជាក់ថាយើងនឹងធ្វើអ្វីៗបានល្អដូចជាក្រុមមួយ"។ សម្ដីរបស់ Zidane ក្នុងសន្និសីទកាសែតមុនប្រកួត"៕