បណ្តាញសង្គម

ស្ងាត់​ព័ត៌មាន​យូរ ពេល​នេះ Kubo អាច​នឹង​ផ្លាស់​ចេញ​ពី Villarreal ទៅ​ក្លឹប​មួយ​ទៀត

Villarreal និង Getafe ត្រូវបានរាយការណ៍ថាបានព្រមព្រៀងគ្នាផ្ទេរយកខ្សែបម្រើប្រយុទ្ធ Takefusa Kubo ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ Real Madrid។

កីឡាករសញ្ជាតិជប៉ុនមិនសូវបានបង្ហាញខ្លួនទៀងទាត់ក្រោមការដឹកនាំរបស់លោក Unai Emery នៅក្លឹប Villarreal ឡើយ។ ដោយគេលេងបាន៧០០នាទី បង្ហាញខ្លួនលេងជម្រើសដំបូង៧ដង និងទាត់បញ្ចូលទីបានមួយគ្រាប់សម្រាប់ពាក់កណ្ដាលរដូវកាលដំបូង។

យោងតាមសារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា Real Madrid បានបើកភ្លើងខៀវដើម្បីឲ្យ Kubo ផ្លាស់ចេញពី Villarreal ទៅកាន់ Getafe រហូតដល់ចប់រដូវកាល។ ប៉ុន្តែបញ្ហានៅជាប់គាំង ព្រោះកាល Villarreal បានខ្ចីជើង Kubo ដំបូងពួកគេបានបង់ឲ្យ Madrid ២,៥លានអឺរ៉ូ។

ឥលូវនេះ Villarreal ចង់បានលុយពាក់កណ្ដាលវិញ ប្រសិនបើចង់ឲ្យ Kubo ចាកចេញនៅខែមករានេះ។ សម្រាប់ប្រធានក្លឹប Getafe បានយល់ព្រមលក្ខខណ្ឌ ពួកគេនឹងផ្ដល់ប្រាក់លើកទឹកចិត្តទៅកាន់ Villarreal អាស្រ័យលើការបង្ហាញទម្រង់លេងរបស់ Kubo ល្អប៉ុណ្ណា។ បើគ្រប់យ៉ាងត្រូវរ៉ូវគ្នាការផ្ទេររបស់ Kubo មកកាន់ Getafe អាចនឹងប្រកាសនៅថ្ងៃច័ន្ទនេះ៕