បណ្តាញសង្គម

Liverpool ឈ្នះ​មែន​ពិត តែ Carragher ថា ពួក​គេ​នឹងមិន​អាច​យក​បាន Top4 ទេ

Liverpool បានយកឈ្នះ Wolves ១-០ កាលពីយប់មិញក្នុងពានរង្វាន់ Premier League រំកិលឡើងមកកាន់លេខ៦នៃតារាងពិន្ទុ។

មួយគ្រាប់របស់ក្រុមហង្សក្រហមធ្វើបានដោយខ្សែប្រយុទ្ធ Diogo Jota នៅនានទី៤៥+២។ ជ័យជម្នះនេះបានជួយឲ្យពួកគេឡើងមកលេខ៦ គម្លាត៥ពិន្ទុពីក្រុមលេខ៤ Chelsea ដែលស្ថិតនៅតំបន់អាចទៅលេខនៅ Champions League រដូវកាលក្រោយ។

ត្បិតតែឈ្នះបែបនេះក្ដី តែលោក Jamier Carragher បានគិតថា Liverpool នឹងមិនអាចយកបានតំណែង Top4 ឡើយ។ ប្រាប់ Sky Sport លោកបាននិយាយថា ការប្រកួតប្រជែងយក Top4 និងជៀសចេញពីតំបន់កាត់ចោលនៅរដូវកាលនេះពិតជាក្ដៅ។

ហើយក្នុងពេលនេះ លោកនៅតែមិនគិតថា Liverpool អាចយកបាន Top 4 នោះទេ។ មានក្រុមជាច្រើននៅម្ដុំៗចំណាត់ថ្នាក់ជាមួយគ្នាបាត់បង់ពិន្ទុនៅសប្ដាហ៍ថ្មីៗនេះ ទើបធ្វើឲ្យ Liverpool មានឱកាសឡើងមកលេខ៦៕