បណ្តាញសង្គម

​អាត​ អូនតូច​ ស្នើ​អ្នក​គាំទ្រ​មេត្តា​យល់​ ​ការ​ចង់​លេង​បឹង​កេត​គ្រាន់​ជាក្ដី​​ស្រមៃ

កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះអតីតខ្សែបម្រើជម្រើសជាតិក្រោមអាយុ១៦ឆ្នាំ អាត អូនតូច បានបង្ហើបពីគោលបំណងនៅថ្ងៃអនាគតគឺចង់លេងឲ្យក្លឹបបឹងកេត ហើយក្ដីស្រមៃមួយនេះក៏ធ្លាប់មានតាំងពីនៅតូចៗមក។

យ៉ាងណាក្រោយពេលខ្លួនបង្ហើបពីគោលបំណងមួយនេះមានអ្នកគាំទ្រជាច្រើនយល់ច្រលំថា ការនិយាយនេះមិនសមរម្យទៅវិញ។ ជុំវិញការគិតបែបនេះខ្លួនសូមធ្វើការស្នើទៅកាន់អ្នកគាំទ្របើកចិត្តមើលពិភពលោកក្នុងវិស័យបាល់ទាត់នៅតាមបណ្ដាប្រទេសមួយចំនួនដែលមានភាពរីកចម្រើនថា កីឡាករគ្រប់រូបតែងទទួលបានការផ្ទេរទៅកាន់ក្លឹបផ្សេងៗ ហើយពួកគេទាំងនោះតែងមានក្ដីស្រមៃរបស់ខ្លួនចង់លេងឲ្យក្លឹបធំៗ។

ទាក់ទងចំណុចទាំងនេះកូនអ្នករតនៈគិរី ដែលជាកីឡាករបាល់ទាត់ក៏ដូចគ្នា ពោលគឺធ្លាប់មានស្រមៃហើយក្ដីស្រមៃនោះបានដក់ជាប់ក្នុងចិត្ត ហើយក៏បង្កើតបានជាការតាំងចិត្តសម្រាប់ខ្លួនឯង ដើម្បីអាចសម្រេចគោលដៅក្នុងជីវិត។ អតីតយុវជនរបស់វិសាខាខាងលើបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបបាល់ទាត់ខេត្តព្រៃវែង ដែលរូបគេទើបតែបានបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាជាលើកទី១តែប៉ុណ្ណោះ។

អតីតជម្រើសជាតិ U16 ឆ្នាំកម្ពុជាខាងលើកើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០២ នៅភូមិ៤ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនគីរី។ បច្ចុប្បន្នមានកម្ពស់១,៦៥ ម៉ែត្រទម្ងន់ ៦០គីឡូក្រាម។ ឪពុកបង្កើតរបស់ អូនតូច មានឈ្មោះថា ង៉ែត សំអាត (ស្លាប់អានអូនតូចអាយុបាន៣ឆ្នាំ) ម្ដាយឈ្មោះ សៅ សុខឃីម ។ ចំណែកឪពុកសព្វថ្ងៃរបស់អានអូនតូចឈ្មោះ វ៉េន សុធារ៉ា ៕