បណ្តាញសង្គម

កុំ​ចេះ​តែ​ហ៊ាន! បើក​ឡាន​​ខុស​ម៉ាក​ទៅ​ហ្វឹកហាត់ Coman ប្រឈម​មុខ​​ពិន័យ​៤៣ ០០០​ផោន

ខ្សែបម្រើប្រយុទ្ធ Kingsley Coman ប្រឈមត្រូវពិន័យ៤៣ ០០០ផោន បន្ទាប់ពីមិនបានបើករថយន្ត Audi ទៅហ្វឹកហាត់ បែរជាប្រើរថយន្ត Mercedes របស់គេជំនួសវិញ។

Audi គឺជាដៃគូសហការឧបត្ថម្ភធំមួយរបស់ Bayern Munich ហើយកីឡាករទាំងអស់សុទ្ធតែទទួលបានរថយន្តនេះដើម្បីប្រើប្រាស។ ប៉ុន្តែតាមកិច្ចព្រមព្រៀងគ្រប់កីឡាករទាំងអស់ត្រូវតែប្រើរថយន្ត Audi ពេលដែលមកហ្វឹកហាត់ មកប្រកួតនិងចូលរួមកម្មវិធីដៃគូសហការ។ ក្នុងករណីខាងលើ Coma បានបំពានច្បាប់កិច្ចសន្យាហើយ។

កីឡាករវ័យ២៤ឆ្នាំត្រូវបានសន្តិសុខបដិសេធមិនឲ្យចូលទីលានហ្វឹកហាត់ ធ្វើឲ្យគេសម្រេចចិត្តចតរថយន្ត Mercedes នៅតាមចិញ្ចើមផ្លូវ។ Audi មានភាគហ៊ុន៨,៣៣% ក្នុងក្លឹប Bayern ហើយការឧបត្ថម្ភទៅលើក្លឹបក្នុងមួយឆ្នាំអស់ប្រមាណ៤២,៨លានផោន។

ក្នុងករណីនេះ មានតែរថយន្តម៉ាក Audi និងរថយន្តរបស់ VW Group ប៉ុណ្ណោះដែលអនុញ្ញាតិឲ្យកីឡាករទាំងអស់បើកមកទីលាន។ ប្រសិនបើបំពានត្រូវពិន័យ៤៣ ០០០ផោន ដូចករណីរបស់Coam អ៊ីចឹង៕