បណ្តាញសង្គម

ស៊ុយ ខន បង្ហើប​ថា ​ចាប់​​អាជីព​បាល់ទះ​​មិន​បាន​ចំណូល​ច្រើន​​​ទេ​​​​តែ​...​​

ស្មាត់ឆ្វេងមកពីខេត្តតាកែវ ស៊ុយ ខន ឬត្រូវបានគេស្គាល់ថា ខន តាកែវ ជាអ្នកជំនាញវ៉ៃបាល់ផ្ដាច់ល្អម្នាក់របស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បង្ហើបថា ការចូលហាត់បាល់អាជីពមិនបានចំណូលច្រើនអីទេ គ្រាន់តែអាចមានប្រាក់ខែទៀងទាត់ក្រោយពេលចូលក្របខណ្ឌ។

ស្មាត់មកពីខេត្តតាកែវខាងលើបានរៀបរាប់ឲ្យដឹងថា ការចូលហាត់ទះអាជីពជាចំណង់ចំណូលចិត្តរបស់ខ្លួន ហើយម្យ៉ាងអាចទទួលបានក្របខណ្ឌនៅអង្គរក្សដោយមានប្រាក់ខែទៀងទាត់។ គិតទៅចំណូលមិនច្រើនអីណាស់ណាទេតែអាចសម្រួលដល់ជីវភាពការរស់នៅប្រចាំថ្ងៃបានមួយផ្នែកធំដែរ។

និយាយពីការហ្វឹកហាត់ប្រចាំថ្ងៃរបស់អង្គរក្សវិញ ខន បញ្ជាក់ថា បើមិនមានការប្រកួតមួយថ្ងៃហាត់មួយព្រឹកគឺចាប់ពីម៉ោង៧ ដល់ ១០ ព្រឹក។ ប៉ុន្តែបើសិនត្រៀមការប្រកួតគឺបង្កើតមកហាត់ពីរពេលវិញ ដោយបន្ថែមពេលរសៀលពីម៉ោង២ ដល់ម៉ោង៤:៣០ នាទី។

ខន ឆ្វេង បានចូលហាត់បាល់ទះជាមួយអង្គរក្សកាលឆ្នាំ២០១៩ យុវជនវ័យ២១ឆ្នាំរូបនេះកើតនៅភូមិត្បាច ស្រុកសំរោង ឃុំជើងគួន ខេត្តតាកែវ មានកម្ពស់ ១,៧៨ ម៉ែត្រ៕