បណ្តាញសង្គម

ត្រាយ វិចិត្រ ​គិត​ថា​​ឆ្នាំ​នេះ​ពិបាក​​ក្នុង​ការ​ប្រជែង​កៅអី​១១​នាក់​ដំបូង​នៅ​ស្វាយរៀង​ទៀត

ខ្សែការពារស្លាបរបស់ស្វាយរៀង ត្រាយ វិចិត្រ មើលឃើញថា ខ្លួននឹងពិបាកក្នុងការប្រជែងកៅអី១១នាក់ដំបូង ពីព្រោះ ក្លឹបមួយនេះសម្បូរទៅដោយកីឡាករល្អៗ។

ស្វាយរៀង ទើបតែបានយកឈ្នះទៅលើក្រុម អគ្គិសនីកម្ពុជា ៦-១ កាលពីពេលថ្មីៗនេះ ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី១។ យ៉ាងណាខ្សែការពារខាងលើបានរៀបរាប់ឲ្យដឹងថា តំបន់ដែលខ្លួនលេងសម្បូរទៅដោយកីឡាករឆ្នើមៗដូចជា សារ៉េត គ្រីយ៉ា និងសុខ សំណាង ជាដើម ដែលរៀមច្បងទាំងអស់សុទ្ធតែមានបទពិសោធច្រើន និងសមត្ថភាពមិនធម្មតា។

ទោះជាបែបនេះក្ដីអតីតយុវជនរបស់បាទីខាងលើបាន កំណត់គោលដៅប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីអាចបង្ហាញឲ្យគ្រូបង្វឹកមើលឃើញក្នុងការឆ្មក់ឱកាសបានចូលលេងក្នុងការប្រកួតធំៗ ក៏ដូចជាអាចបង្ហាញខ្លួនក្នុងការជ្រើសជាប់ជម្រើសជាតិជាដើម។

ត្រាយ វិចិត្រ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេល ៥ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទី ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨៕