បណ្តាញសង្គម

សារ ទី​ ​កំពុង​ធ្វើ​តាម​គន្លង​​ ​Ronaldo គ្រប់​រឿង​លើកលែង​តែ​​រឿង​ស្រី​

ខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជា សារ ទី កំពុងធ្វើតាម Idol របស់ខ្លួន Ronaldo គ្រប់រឿងលើកលែងតែរឿងស្រីមួយមុខគត់។

ខ្សែប្រយុទ្ធឆ្នើមរបស់អគ្គិសនីខាងលើបានរៀបរាប់ថា Ronaldo មិនចាក់សាក់ មិនផឹកស្រា និងមិនជក់បារី ហើយក៏ជាកីឡាករទី១នៅលើពិភពលោកដែលមានការហ្វឹកហាត់ខ្លាំង។

ប៉ុន្តែកីឡាកររូបនេះក៏មានស្រីកំណាន់ជាច្រើននាក់ផងដែរ បើតាមការចុះផ្សាយរបស់វេបសាយកីឡាអន្តរជាតិនានា។ ចំណុចទាំងអស់របស់ Ronaldo គឺមិនចាក់សាច់ មិនផឹក មិនជក់បារី និងប្រឹងប្រែងហ្វឹកហាត់ ទាំងនៅក្លឹប និងនៅផ្ទះ សារ ទី ធ្វើតាមទាំងអស់ ពីព្រោះខ្សែប្រយុទ្ធលំដាប់ថ្នាក់កំពូលក្នុងលោកមួយនេះជា Idol របស់ខ្លួន។

ប៉ុន្តែចំណុចស្រីនេះគឺគេមិនធ្វើតាមឡើយ ដោយសារគេគិតថា បើសិនធ្វើតាមពិតណាស់នឹងធ្វើឲ្យខ្លួនខាតពេលវេលាហ្វឹកហាត់។ ដើមហេតុនៃការចង់រៀនតាម Ronaldo ពីព្រោះមើលឃើញថា កីឡាករព័រទុយហ្គាល់ខាងលើជាមនុស្សម្នាក់ជោគជ័យខ្លាំងផ្នែកវិស័យបាល់ទាត់ ហើយគេក៏ចង់ជោគជ័យក្នុងវិស័យនេះផងដែរ។

បើទោះមិនបានជោគជ័យដូច Idol របស់ខ្លួនទាំងស្រុង បានត្រឹមមួយផ្នែកតូចក៏សប្បាយចិត្ត ពោលគឺមានក្ដីស្រមៃចង់ទៅលេងក្រៅស្រុក។ ចំណុចដែលគ្រប់គ្នាអាចមិនដឹងពី សារ ទី គឺក្រៅពីហាត់នៅក្លឹប រូបគេតែងទៅហាត់ជីមដោយខ្លួនឯង២សារីបន្ថែមទៀតរាល់ថ្ងៃ។

ពោលគឺមាន១០លំហាត់ ហើយក្នុងមួយលំហាត់ធ្វើចំនួន២ដងផងដែរ៕

v