បណ្តាញសង្គម

Hazard ​នឹង​លែង​បាន​លេង​បាល់​រហូត ​បើ​ហ៊ាន​វះ​កាត់​លើក​ទី​៣​

គ្រូពេទ្យជំនាញនៅអេស្ប៉ាញបានបញ្ជាក់ថាខ្សែប្រយុទ្ធ Eden Hazard នឹងមិនអាចលេងបាល់បានទៀតទេ ប្រសិនបើគេវះកាត់ជាលើកទី៣លើរបួសកជើង។

កីឡាករបែលហ្សិកខាងលើនេះ មានបញ្ហារបួសជាប់តែម្ដង បន្ទាប់ពីផ្លាស់មកលេងនៅក្រុម Real Madrid នាឆ្នាំ២០១៩មក។ ដោយឡែកនៅពេលថ្មីៗនេះ ក៏ស្រាប់តែមានដំណឹងថា Hazard មានបញ្ហារបួសកជើង ដែលតម្រូវឱ្យមានការវះកាត់ទៀតផងដែរ។

ដោយការវះកាត់នេះ គឺជាការវះកាត់លើកទី៣ហើយសម្រាប់គេ។ លោក Jose Gonzalez ដែលជាគ្រូពេទ្យជំនាញម្នាក់របស់អេស្ប៉ាញ បានបញ្ជាក់ថាការវះកាត់លើកទី៣ អាចនឹងបញ្ចប់អាជីពរបស់ Hazard តែម្ដង។ ការវះកាត់កជើងលើកទី៣ គឺមានហានិភ័យណាស់សម្រាប់ Hazard ។

វាអាចនឹងធ្វើឱ្យរូបគេមិនអាចលេងបាល់ទៀតនោះទេ។ កជើង ជារបួសត្រូវយកចិត្តទុកដាក់បំផុត។ សូមបញ្ជាក់ថា Hazard បានធ្វើដំណើរទៅក្រុងឡុងហើយ ដើម្បីពិគ្រោះយោបល់រឿងវះកាត់របួសរបស់គេនេះ។ ខណៈដែលអតីតកីឡាករ Chelsea រូបនេះតាំងពីមកអេស្ប៉ាញ ញាំញីដោយរបួសខ្លាំងណាស់៕