បណ្តាញសង្គម

Arsenal ចាញ់ Olympiakos មែន តែ​ក៏​បាន​ឡើង​វគ្គ​៨​ក្រុម​ Europa នឹង​គេ​ដែរ

កាំភ្លើងធំ Arsenal ក៏បានឡើងវគ្គ៨ក្រុមចុងក្រោយពាន Europa Leagueជាមួយ Manchester United ដូចគ្នា ត្បិតចាញ់ Olympiakos ក្នុងដីខ្លួនឯង ១-០។

សម្រាប់ការប្រកួតយប់មិញ Arsenal ទទួលបានការភ័យខ្លាចពី Olympiakos ប៉ុន្តែដោយសារលទ្ធផលកាលពីជើងទីមួយគ្រប់គ្រាន់ជួយឲ្យពួកគេឡើងទៅវគ្គបន្ត។ កាលពីលេងនៅទឹកដីប្រទេសក្រិក ក្រុមលោក Mikel Arteta បានយកឈ្នះ ៣-១។

ងាកទៅមើលការប្រកួត ១គ្រាប់របស់ Olympiakos កើតឡើងដោយកីឡាករ Youssef El-Arabi នាទី៥១។ ជ័យជម្នះ ១-០ នេះមិនអាចជួយ Olympiakos ឲ្យឡើងបានទេ។ សរុបទាំងពីរជើង Arsenal ឈ្នះ Olympiakos ៣-២៕