បណ្តាញសង្គម

មិន​នឹក​ស្មាន! Juventus ចាញ់​ក្រុម​មួយ​​ដែល​​មិន​ឈ្នះ​សោះ​១១​ប្រកួត​ចុងក្រោយ​នៅ Serie A

ក្ដីសង្ឃឹមឈ្នះ១០ប្រកួតជាប់គ្នារបស់ Juventus នៅ Serie A បានរលត់ បន្ទាប់ពីចាញ់ក្រុមក្បែរតំបន់កាត់ចោល Benvento ០-១ នៅកីឡដ្ឋាន Alliaz Stadium។

Juventus ស្ទើរតែបានបាល់ប៉េណាល់ទីទៅហើយ ប៉ុន្តែត្រូវអាជ្ញាកណ្ដាលបដិសេធវិញ។ ការប្រកួតរវាងក្រុមទាំងពីរត្រូវរងចាំដល់នាទី៦៩ទើបមានគ្រាប់បាល់ដែលជាការទាត់ចូលរបស់កីឡាករ Adolfo Gaich នៃក្រុម Benvento។

១គ្រាប់នេះបានជួយ Benvento បញ្ចប់ភាពមិនមិនដែលឈ្នះ១១ប្រកួតចុងក្រោយនៅពាន Serie A។ បរាជ័យនេះ Juventus នៅតែឈរលេខ៣ដដែល គម្លាត១០ពិន្ទុពីក្រុមលេខមួយ Inter Milan៕