បណ្តាញសង្គម

Richards ៖ Chelsea ​នឹង​ក្លាយ​ជា​ក្រុម​គួរ​ឱ្យ​ខ្លាច​ ​បើ​ទិញ​បាន Haaland ​ទៀត​

ក្រុមតោខៀវ Chelsea នឹងក្លាយជាក្រុមគួរឱ្យខ្លាចជាងគេនៅរដូវកាលក្រោយ ប្រសិនបើពួកគេអាចទិញយកខ្សែប្រយុទ្ធ Haaland មកបន្ថែមម្នាកទៀត។

នេះបើតាមលោក Micah Richards អតីតកីឡាកររបស់ជម្រើសជាតិអង់គ្លេសនិយាយ។ ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel រដូវកាលនេះ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។

ពួកគេឈ្នះប្រកួត និងរក្សាសំណាញ់ទីបានច្រើនផងដែរ ជាមួយទម្រង់លេងប្រយុទ្ធដ៏មុតស្រួច និងចុះមកការពារយ៉ាងលឿន។ គេជឿជាក់ថាក្រុមតោខៀវ នារដូវកាលនេះនឹងអាចរក្សាខ្លួននៅតំបន់ Top4 បានជាក់ជាមិនខាន។

បើតាមលោក Micah Richards អតីតកីឡាករ Manchester City ម្នាក់ បាននិយាយថានៅរដូវកាលក្រោយ ក្រុមរបស់លោក Tuchel នឹងកាន់តែខ្លាំងជាងនេះបន្ថែមទៀត។

បច្ចុប្បន្នពួកគេមានកម្រិតលេងល្អហើយ ប៉ុន្តែនៅស្ទើរតំបន់ប្រយុទ្ធបន្តិច ព្រោះខ្វះខ្សែប្រយុទ្ធដែលបញ្ចប់ទីបានល្អ។ ប្រសិនបើរដូវកាលក្រោយ ពួកគេអាចយកបាន Haaland ទៀត នោះនឹងក្លាយជាក្រុមគួរឱ្យខ្លាចមួយមិនខាន៕