បណ្តាញសង្គម

Alonso ​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Monchengladbach ​រដូវ​កាល​ក្រោយ

Xabi Alonso ត្រូវបានប្រភពនៅអាល្លឺម៉ង់បានបញ្ជាក់ថានឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុម Borussia Monchengladbach នារដូវកាលក្រោយនេះ។

លោក Marco Rose ដែលជាគ្រូបង្វឹកក្រុម Monchengladbach នាពេលបច្ចុប្បន្ននេះ នឹងចាកចេញទៅនាចប់រដូវកាល ដោយបន្ដទៅដឹកនាំក្រុម Dortmund ។ ស្របពេលជាមួយគ្នានេះដែរ ពេលនេះស្រាប់តែមានដំណឹងមកពីអាល្លឺម៉ង់បញ្ជាក់ថាក្លឹប Monchengladbach រកបានអ្នកជំនួសទៅហើយ។

ពួកគេបានសម្រេចចិត្តជ្រើសយកលោក Alonso ។ អតីតកីឡាករពោរពេញដោយបទពិសោធខាងលើនេះចាប់ផ្ដើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ២០១៨ ដោយកាលនោះចូលដឹកនាំក្រុមយុវជនរបស់ Real Madrid ក្រោមអាយុ១៤ឆ្នាំ។

ក្រោយមកទៀតនៅឆ្នាំ២០១៩ លោកក៏សម្រេចចិត្តបង្កើនសមត្ថភាព ទៅដឹកនាំក្រុម Real Sociedad B បន្ដ។ ដោយបច្ចុប្បន្ននេះក្រុមធ្វើបានល្អណាស់ក្រោមការដឹកនាំរបស់បុរសវ័យ៣៩ឆ្នាំនេះ។ រហូតដល់ពេលនេះ មានដំណឹងទៅដឹកនាំក្រុមធំ Monchengladbach ថែមទៀតផង៕