បណ្តាញសង្គម

ស៊ូ យ៉ាទី ៖ រត់​នៅតែ​ឈឺ​ មិនទាន់​ដឹង​ពេលណា​ជា​សះស្បើយ​ទេ

អ្នកចាំទីរបស់ណាហ្គាវើល ស៊ូ យ៉ាទី បានរៀបរាប់អាការៈរបួសកន្ត្រាក់សាច់ដុំរបស់ខ្លួនគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះមិនទាន់អាចចូលហាត់វិញបាន ពោលនៅតែមានការឈឺចាប់នៅពេលរត់ម្ដងៗ។

គិតមកដល់ពេលនេះជាងមួយខែហើយ ស្របពេលរបួសមួយនេះនៅតែមិនទាន់អាចចូលហាត់វិញបាន។ យ៉ាងណារបួសនេះទំនងជាអាចចូលហាត់បានឆាប់ៗ បើទោះរត់ខ្លាំងនៅឈឺចាប់អួលៗ ហើយការហាត់ទាញសាច់ដុំខ្លាំងមិនទាន់បានក៏ដោយ។

យ៉ាទី សង្ឃឹមថា នឹងបានជាសះស្បើយឆាប់ៗ ខណៈគ្រូពេទ្យបានប្រាប់ទៅគេវិញថា របួសនេះនឹងអាចជាសះស្បើយក្នុងរយៈខ្លី។ អតីតកីឡាករបឹងកេតរូបនេះ ជាអ្នកចាំទីជោគជ័យមួយរូបរបស់កម្ពុជា ដែលមានសមត្ថភាពលេចធ្លោ ហើយតែងជាប់ជម្រើសជាតិក្នុងពេលកន្លងមកផងដែរ៕