បណ្តាញសង្គម

ហួស​ចិត្ត! Choupo-Moting អត់​បាន​លេង​ជម្រើសជាតិ ព្រោះ​សហ័ន្ធ​កាមេរ៉ូន​ផ្ញើ​ម៉ែល​ខុស

ក្រុមបាល់ទាត់ជម្រើសជាតិការមេរ៉ូននឹងបាត់បង់ខ្សែប្រយុទ្ធឆ្នើម Choupo-Moting សម្រាប់ការលេងទល់នឹងជម្រើសជាតិ Cape Verde និង Rwanda បន្ទាប់ពីមានកំហុសបច្ចេកទេសផ្ញើអ៊ីម៉ែល។

Choupo-Moting ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធរបស់ Bayern Munich ជាខ្សែប្រយុទ្ធជួរមុខរបស់កាមេរ៉ូន ប៉ុន្តេដោយសារមានកំហុសបច្ចេកទេសទើបគេមិនអាចចូលរួមបាន។ តាមប្រភពឲ្យដឹងថា Choupo-Moting មិនបានទទួលម៉ែលកោះហៅចូលជម្រើសជាតិឡើយ ដោយសារសហព័ន្ធច្រឡំផ្ញើសារអញ្ចើញចូលម៉ែលខ្លួនឯង។

ដូច្នេះមានន័យថា Choupo-Moting នឹងមិនអាចជួយក្រុមលេងជាមួយជម្រើសជាតិ Cape Verde និង Rwanda ក្នុងវគ្គសន្សំពិន្ទុពាន Africa Cup of Nations ឡើយ៕