បណ្តាញសង្គម

Suarez អាច​នឹង​ត្រឡប់​មក​កាន់ Liverpool វិញ ប្រសិន​បើ​លក្ខខណ្ឌ​នេះ​កើត​ឡើង

ខ្សែប្រយុទ្ធ Luis Suarez អាចនឹងត្រឡប់មកកាន់ Anfield វិញ ប្រសិនបើ Mo Salah ចាកចេញនៅរដូវក្ដៅនេះ។កីឡាករសញ្ជាតិអ៊ុយរុយហ្គាយធ្លាប់លេចធ្លោខ្លាំងនៅ Liverpool មុនពេលទៅចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១៤។

គេត្រូវបានបោះបង់ដោយ Barcelona កាលពីបញ្ចប់រដូវកាលមុន ហើយក៏សម្រេចចិត្តទៅចូលរួមជាមួយ Atletico Madrid។ ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំនឹងមិនបន្តនៅ Atletico ទៀតទេ ប្រសិនបើ Salah ចេញពី Liverpool ក្នុងតម្លៃផ្ទេរទឹកប្រាក់មហាសាល។

យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes ថា ហង្សក្រហមនឹងទទួលស្វាគមន៍ជានិច្ចសម្រាប់អតីតខ្សែប្រយុទ្ធរបស់ខ្លួន។ ក្រោយត្រូវបោះបង់ដោយ Barca តារាជើងស៊ុត Suarez នៅតែបង្ហាញទម្រង់លេងល្អដដែលដោយរកបាន១៩គ្រាប់ សម្រាប់ការបង្ហាញខ្លួន២៥ប្រកួតជួយ Atletico នាំមុខកំពូលតារាង La Liga៕