បណ្តាញសង្គម

ចូល​លេង​ឲ្យ​ជម្រើសជាតិ​ភ្លាម Zlatan ជួយ Assist បាន​ភ្លែត​នាំ​ក្រុម​ឈ្នះ​នៅ​ជម្រុះ​ WC

Zlatan Ibrahimovicបានត្រឡប់មកកាន់ជម្រើសជាតិវិញ បន្ទាប់ពីអវត្តមានអស់រយៈពេល៥ឆ្នាំ ដោយបាន Assist មួយគ្រាប់ជួយស៊ុយអែតយកឈ្នះហ្សកហ្សុី ១-០ ក្នុងវគ្គជម្រុះ World Cup។

កីឡាករវ័យ៣៩ឆ្នាំ Volley បាល់ទាប បោះឲ្យដៃគួ Vilto Claesson ទាត់បញ្ជូលទីយ៉ាងស្អាតនៅនាទី៣៥។ លទ្ធផល ១-០ បានបន្សល់ដល់ចប់ការប្រកួត ជួយស៊ុយអែតទទួលបាន៣ពិន្ទុសម្រាប់ប្រកួតដបូងនិងឈរលេខ១នៅពូល B។

ការត្រឡប់មកវិញរបស់ Zlatan មានន័យថា គេបានក្លាយជាកីឡាករវ័យចំណាស់ជាងគេដែលលេងតំណាងឲ្យស៊ុយអែត។ ខ្សែប្រយុទ្ធរបស់ក្លឹប AC Milan រូបនេះបានវ៉ាកំណត់ត្រារបស់អ្នកចាំទី Thomas Ravelli ដែលមានវ័យ៣៨ឆ្នាំនិង៥៩ថ្ងៃ។ ក្រោយចប់ការប្រកួត Ibrahimovic បាននិយាយថា វាមានអារម្មណ៍ដូចជាការប្រកួតជម្រើសជាតិដំបូងរបស់គេអ៊ីចឹង៕