បណ្តាញសង្គម

តោ​កំណាច​អង់គ្លេស​លត់ San Marino ៥-០ ក្នុង​វគ្គ​ជម្រុះ​ World Cup

ក្រុមតោកំណាចអង់គ្លេសបានចាប់ផ្ដើមប្រកួតដំបូងវគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុបបានយ៉ាងល្អ ដោយបានយកឈ្នះ San Marino ៥-០ កាលពីយប់មិញ។

ក្នុងវគ្គទីមួយអង់គ្លេសរកបានដល់ទៅ៣គ្រាប់ ដោយគ្រាប់ដំបូងធ្វើបានពីសំណាក់កីឡាករ James Ward-Prowse។ Calvert-Lewin ជាអ្នកបន្ថែមគ្រាប់ទីពីរ មុនពេលខ្សែបម្រើសប្រយុទ្ធ Raheem Sterling ជាអ្នកបំពេញគ្រាប់ទីបី។

ឈានដល់វគ្គទីពីរ ក្រុមលោក Gareth Southgate បន្ថែមបានពីរគ្រាប់ទៀតរកបានដោយកីឡាករ Calvert-Lewin និង Ollie Watkins។ ជ័យជន្នះនេះជួយអង់គ្លេសឈរលេខ១ក្នុងពូល I ឯ San Marino នៅបាតតារាង៕