បណ្តាញសង្គម

អ៊ីតាលី​ឆ្នាំ​នេះ​ល្អ ​ឈ្នះ​ដៃ​គូ ២-០ ​បី​ប្រកួត​ជាប់​គ្នា​ហើយ​នៅ​វគ្គ​ជម្រុះ World Cup

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នៅឆ្នាំនេះឃើញថាមានទម្រង់លេងល្អមែនទែន ដោយ៣ប្រកួតនៅវគ្គជម្រុះ World Cup 2022 នេះ ពួកគេឈ្នះទាំង៣និងមានកំណត់ត្រាឈ្នះ១០០%តែម្ដង។

នៅយប់មិញនេះ អ៊ីតាលីបានយកឈ្នះលើក្រុមលីទុយអានី ក្នុងលទ្ធផល ២-០ ទៀតដោយ២គ្រាប់នោះរកបានដោយ Sensi នាទី៤៧ និង Immobile នៅនាទី៩០+៤ ដែលជាការទាត់ប៉េណាល់ទី។

ដោយនេះជាការឈ្នះទី៣ហើយសម្រាប់ក្រុមអ៊ីតាលី ខណៈដែល២ប្រកួតកន្លងមកទៀតនៅវគ្គជម្រុះ World Cup 2022 នេះដែរ ក៏ពួកគេឈ្នះដៃគូក្នុងលទ្ធផល ២-០ ដូចគ្នា។

ដោយ២ប្រកួតកន្លងទៅនោះ ពួកគេឈ្នះលើក្រុមបុលការីក្នុងលទ្ធផល ២-០ និងឈ្នះក្រុមអៀរឡង់ខាងជើងក្នុងលទ្ធផល ២-០ ដែរ។ បច្ចុប្បន្ននេះ អ៊ីតាលី ឈរនៅកំពូលតារាងពូល C មាន៩ពិន្ទុពេញ និងមិនរបូតគ្រាប់បាល់ឡើយ៣ប្រកួតមកនេះ៕