បណ្តាញសង្គម

កាន់​ ម៉េងហុង​ សង្ឃឹម​ខ្ពស់​អាច​យក​ឈ្នះ​ ហ៊ឹម​ សេរី​ សប្ដាហ៍​នេះ​

កីឡាករវ័យក្មេង កាន់ ម៉េងហុង សង្ឃឹមខ្ពស់អាចនឹងយកឈ្នះបានលើរៀមច្បង ហ៊ឹម សេរី នាជំនួបលើកទី៣ សប្ដាហ៍នេះលើសង្វៀនបាយ័ន។

កាន់ ម៉េងហុង បានឲ្យដឹងថា បើនិយាយពីការហ្វឹកហាត់ត្រៀមខ្លួនលើកនេះគឺបានយូរល្អ ចំពោះសុខភាពក៏ប្រសើរផងដែរ ដូច្នេះជំនួបលើកនេះជាមួយ ហ៊ឹម សេរី មានសង្ឃឹមច្រើនក្នុងការយកឈ្នះ។

ដោយសារតែធ្លាប់ប៉ះគ្នា២ដងរួចមកហើយនោះ ម៉េងហុង បានបង្ហើបពីក្បាច់ស្នៀតគ្រោះថ្នាក់របស់ ហ៊ឹម សេរី ផងដែរមានដូចជាជង្គង់ល្អ និងទាត់តែម្ដង។ ប៉ុន្តែខ្លួននៅតែមានសង្ឃឹម និងជឿជាក់ដដែល។

រំលឹកដែរថា កាន់ ម៉េងហុង និង ហ៊ឹម សេរី ធ្លាប់ប៉ះគ្នា២ដងរួចមកហើយនៅសង្វៀន PNN លទ្ធផលត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ។ សេរី ជាកីឡាករចាស់វស្សាមួយរូបក្នុងវិស័យគុនខ្មែរ។ ការប៉ះគ្នាលើកទី៣ នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ មេសា ២០២១ ចាប់ពីម៉ោង ៨ព្រឹកតទៅ៕