លោក Jose Mourinho ទទួលបានបានប្រាក់សំណង១៥លានផោនពី Spurs បន្ទាប់ពីក្លឹបបានបណ្ដេញលោកចេញមុនកុងត្រាកាលពីម្សិលមិញ។
ការបណ្ដេញចេញនេះត្រូវបានគេមើលឃើញហាក់មានភាពចម្លែក ពោលគឺបន្ទាប់ពីប៉ុន្មានម៉ោងនៃការប្រកាសរបស់ Spurs ចូលរួមជាមួយ European Super League។
ហើយមិនដល់មួយសប្ដាហ៍ មុនពេល Spurs ត្រៀមជួប Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ League Cup។ ពីក្រោយនៃការបញ្ចប់ការងារនេះ Spurs ក៏ត្រៀមបង់សំណង១៥លានផោនទៅឲ្យអតីតអ្នកចាត់ការរបស់ Chelsea រូបនេះ។
នេះមានន័យថា អ្នកចាត់ការសញ្ជាតិព័រទុយហ្គាលពេលនេះទទួលបានសំណងពីក្លឹបដែលធ្លាប់បណ្ដេញលោកចេញសរុបបាន៧៧,៥លានផោន (១០៨លានដុល្លារ) ហើយក្នុងអាជីព។
ខាងក្រោមជាក្លឹបធ្លាប់បណ្ដេញ Mourinho និងចំនួនសំណង
Chelsea នៅឆ្នាំ២០០៧ បង់១៨លានផោន
Real Madrid នៅឆ្នាំ២០១៣ បង់១៧លានផោន
Chelsea នៅឆ្នាំ២០១៥ បង់១២,៥លានផោន
Man Utd នៅឆ្នាំ២០១៨ បង់១៥លានផោន
Spurs នៅឆ្នាំ២០២១ បង់១៥លានផោន