បណ្តាញសង្គម

កីឡាការិនី ស្រួង ភាវី បានបង្ហើបថា មានគេសួរខ្លួនថា ហ្វឹកហាត់កីឡានឹង (ស្នូកឃ័រ) បានលុយប៉ុន្មាន បានប្រាក់ខែប៉ុន្មាន?

ទាក់ទងសំនួរនេះ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានស្រុកកំណើតនៅត្បូងឃ្មុំខាងលើបាននិយាយថា «ខ្ញុំហាត់កីឡានេះមិនមែនដើម្បីលុយទេ គឺដើម្បីជាតិ»។

កីឡាការិនី ស្រួង ភាវី ជាជើងខ្លាំងមួយរូបរបស់កម្ពុជា ដែលបាននិងកំពុងហ្វឹកហាត់នៅប្រទេសកូរ៉េ ហើយកូនអ្នកត្បូងឃ្មុំរូបនេះក៏ជាជើងខ្នាំងកីឡាមួយនេះនៅទឹកដីកូរ៉េផងដែរ។

ភាវី ធ្លាប់បានចូលរួមប្រកួតតំណាងឲ្យកម្ពុជាជាច្រើនដងរួចមកហើយ ក្នុងនោះក៏ធ្លាប់ឈ្នះជើងឯកកម្រិតអាស៊ីជូនកម្ពុជា កាលឆ្នាំ២០១៨ និងឈ្នះមេដាយសំរឹទ្ធ កម្រិតពិភពលោកកាលឆ្នាំ២០១៨ ។នៅឆ្នាំ២០១៩ កីឡាការិនីដដែល ជាប់ជាកីឡាការិនីឆ្នើមប្រចាំទ្វីបអាស៊ី លើប្រភេទកីឡាស្នូឃ័រ(ការ៉ុម)ផងដែរ៕