បណ្តាញសង្គម

Hazard ផ្ដាំ Chelsea ថា ជើង​ទី​ពីរ Real Madrid នឹង​រក​ជ័យជម្នះ​ឲ្យ​បាន

ខ្សែបម្រើប្រយុទ្ធ Eden Hazard បាននិយាយថា Real Madrid នឹងស្វែងរកជ័យជម្នះឲ្យបានសម្រាប់ជើងទីពីរទល់នឹង Chelsea បន្ទាប់ពីក្រុមទាំងពីរលេងស្មើគ្នា ១-១ កាលពីយប់មិញនៅទឹកដីអេស្ប៉ាញ។

Christian Pulisic ជាអ្នករកគ្រាប់នាំមុខឲ្យ Chelsea មុនពេល Karim Benzema ជាអ្នករកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ សម្រាប់ជើងទីមួយពាន Champions League។ ក្នុងការប្រកួតនេះ Hazard ដែលទើបត្រឡប់ជាពីរបួសបានប្ដូរចូលនាទី៦៦ ដើម្បីលេងទល់នឹងក្លឹបចាស់។

ចំពោះលទ្ធផលនេះមានន័យថា Real ត្រូវរកគ្រាប់ឲ្យបានសម្រាប់ជើងទីពីរដើម្បីមានឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជួប Man City ឬ PSG។ ក្រោយពីបញ្ចប់ការប្រកួតកាលពីយប់មិញ Hazard បាននិយាយថា វាអាចប្រសើរជាងនេះ Real នឹងត្រឡប់ទៅកាន់ប្រទេសអង់គ្លេសដើម្បីរកជ័យជម្នះ។

“ខ្ញុំទើបតែងលេងបានតិចៗ។ ប្រាកដណាស់ខ្ញុំចង់លេង ខ្ញុំចង់បង្ហាញវត្តមានលើទីលាន។ ថ្ងៃនេះខ្ញុំបលេងបានច្រើនជាងមុនទៀត។ ពួកយើងនៅសល់ការប្រកួត មុនបញ្ចប់រដូវកាល ហើយខ្ញុំចង់ត្រៀមខ្លួនឲ្យរួចរាល់។ វាតែងតែជារឿងល្អក្នុងការលេងទល់នឹងមិត្តចាស់។ពេលនេះខ្ញុំគឺជាកីឡាកររបស់ Madrid ដូច្នេះខ្ញុំចង់បានការឈ្នះ"។ សម្ដី Hazard៕