បណ្តាញសង្គម

Tuchel ​៖ Chelsea ​គួរ​តែ​សម្លាប់​ការ​ប្រកួត​បាន​តាំង​ពី​តង់​ទី​១​

លោក Thomas Tuchel យល់ឃើញថាក្រុម Chelsea គួរតែអាចសម្លាប់ការប្រកួតបាន តាំងពីតង់ទី១នៃការប្រកួតម្ល៉េះ ដោយសារតែមានឱកាសច្រើន តែចុងក្រោយមិនមានសំណាងធ្វើបានសម្រេចទៅវិញ។

សម្រាប់ការប្រកួតជើងទី១ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុម Real Madrid និង Chelsea បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១ ប៉ុណ្ណោះ។

តែសម្រាប់ទម្រង់លេងនៅយប់មិញនេះវិញ ឃើញថាក្រុមភ្ញៀវ Chelsea មានឱកាសច្រើនជាពិសេសនៅតង់ទី១ ប៉ុន្តែចុងក្រោយមិនអាចសម្រេចទីបានទៅវិញ។ លោក Tuchel ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “យើងគួរតែឈ្នះវានៅតង់ទី១។ យើងមិនមានសំណាង។

យើងពិតជាលេងការពារបានល្អណាស់ យើងបានផ្ដល់ភាពជឿជាក់លើខ្លួនឯង និងអ្វីដែលយើងត្រូវធ្វើសម្រាប់ការប្រកួតកម្រិតខ្ពស់បែបនេះ។ យើងសមតែឈ្នះតង់ទី១ យើងមានឱកាសល្អ ដើម្បីសម្រេចការប្រកួតបានតាំងពីតង់ទី១”៕