បណ្តាញសង្គម

Wenger ថា គ្រាប់​ទី​ពីរ​របស់ PSG ជា​កំហុស​​ជញ្ជាំង​ខ្សែ​ការពារ មិន​អាច​ទទួល​យក​បាន​​ឡើយ

លោក Arsene Wenger បានធ្វើការបន្ទោសលើជញ្ជាំងការពាររបស់ Paris Saint-Germain បន្ទាប់ពីពួកគេធ្វើប្រហែលចូលគ្រាប់ទីពីរ ចាញ់ Manchester City ២-១ ពាន Champions League។

ខ្សែការពារ Marquinhos ជាអ្នករកគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ PSG នាំមុខនៅវគ្គទីមួយ។ ប៉ុន្តែ Man City បានធ្វើការវាយបកវិញរកបាន២គ្រាប់នៅវគ្គទីពីរ ទាត់បញ្ចូលទីដោយ Kevin De Bruyne និង Reyad Mahrez ទាត់ Free-Kick ទម្លុះជញ្ជាំងការពាររបស់ PSG។

និយាយអំពីគ្រាប់របស់ Mahrez លោក Wenger បានប្រាប់ beIN SPORT ថា ជញ្ជាំងការពារបានលោតបែរខ្លួន រវាង Paredes និង Kimpembe។ សម្រាប់គំនិតរបស់លោក គ្រាប់បាល់ទីពីរគឺមិនអាចទទួលយកបានឡើយក្នុងកម្រិតការប្រកួតបែបនេះ។

វាមិនមែនជាលើកទីមួយ ដែលគ្រប់គ្នាឃើញកីឡាករបានបែរខ្លួន ហើយ City គេមើលឃើញចន្លោះប្រហោងនេះ៕