បណ្តាញសង្គម

ហ៊ាន​អត់? ចង់​ទស្សនា​ជំនួប​រវាង ​Floyd និង Logan Paul ត្រូវ​ចំណាយ​៥០​ដុល្លារ

អ្នកគាំទ្រវិស័យប្រដាល់ត្រូវចំណាយ៥០ដុល្លារ ដើម្បីបានទស្សនាការប្រកួតរវាង Floyd Mayweather ជាមួយតារាយូធូប Logan Paul នៅថ្ងៃទី ៦ ខែ មិថុនា។

ជំនួបបែបមិត្តភាពរវាងអ្នកទាំងពីរនឹងរៀបចំឡើងនៅឯកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ ហើយមានការផ្សាយផ្ទាល់លើវិបសាយ Fanmino ប៉ុន្តែត្រូវបង់ប្រាក់ទើបអាចទស្សនាការប្រកួតនេះបាន។

Fanmino បានប្រកាសថា ពួកគេនឹងគិតប្រាក់៤៩,៩៩ដុល្លារ សម្រាប់អ្នកដែលចង់មើលប្រកួតនេះ ដោយមានការផ្សាយផ្ទាល់លើកផេកនិង App របស់ពួកគេ។ សម្រាប់ការប្រកួតនេះគឺជាលើកទី៣សម្រាប់ Floyd ដែលជួបជាកីឡាករមិនមានជាអ្នកប្រដាល់សកលអាជីព។

លើកទីមួយកាលពីខែ សីហា ឆ្នាំ ២០១៧ គេបានយកឈ្នះជើងខ្លាំងគុនចម្រុះ Conor McGregor និងឆ្នាំ២០៨ បំបាក់ជើងខ្លាំង Kickboxing ជប៉ុន Tenshin Nasukawa។ Logan Paul គេធ្លាប់មានប្រវត្តិប្រកួតបែបប្រដាល់សកលនេះបានតែម្ដងគត់ ដោយកាលនោះចាញ់ KSI ដែលជាតារាយូធូបដូចគ្នា៕