បណ្តាញសង្គម

Neymar ​៖​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ Man City ​ទោះ​ត្រូវ​ស្លាប់​​លើ​ទីលាន​ក៏​ដោយ​

ខ្សែប្រយុទ្ធ Neymar បានផ្ដល់ទំនុកចិត្តលើខ្លួនឯង១០០% ដើម្បីយកឈ្នះលើក្រុម Manchester City ឱ្យបានដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។

ការប្រកួតជើងទី២ រវាងក្រុម Man City និង PSG នឹងធ្វើឡើងនៅពាក់កណ្ដាលសប្ដាហ៍នេះហើយ ក្រោយពីជើងទី១កន្លងទៅ Man City បានយកឈ្នះក្នុងលទ្ធផល ២-១ នៅទឹកដីបារាំងរូចទៅហើយ។

នៅជើងទី២ខាងមុខនេះវិញ Neymar ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម PSG បានបង្ហាញទំនុកចិត្តលើខ្លួនឯងពេញទីតែម្ដង ដើម្បីយកឈ្នះ Man City និងឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។

អតីតកីឡាករ Barcelona បាននិយាយថា៖ “យើងលេងជើងទី១មិនបានល្អ ប៉ុន្តែយើងត្រូវជឿជាក់លើខ្លួនឯងនៅជើងទី២ ដើម្បីផ្ដល់ឱកាសឱ្យខ្លួនឯង។ ខ្ញុំជឿថាអ្នកប៉ារីសទាំងអស់កំពុងជឿជាក់លើយើង ខ្ញុំនៅតំបន់ប្រយុទ្ធខាងលើ ហើយខ្ញុំនឹងក្លាយជាអ្នកប្រយុទ្ធទី១ដែលចូលលេងក្នុងការប្រកួតនេះ។

ខ្ញុំនឹងផ្ដល់គ្រប់យ៉ាង មិនថាមានរឿងអ្វីនោះទេ យើងត្រូវតែឈ្នះឱ្យបាន ទោះជាខ្ញុំត្រូវស្លាប់នៅលើទីលានក៏ដោយ”៕