បណ្តាញសង្គម

Mahrez ថា កីឡាករ PSG សរសៃប្រសាទ​ហើយ​ លេង​​ចាញ់​ទាត់​មនុស្ស​យក​ហ្មង

ខ្សែបម្រើរបស់ Manchester City កីឡាករ Riyad Mahrez បាននិយាយថា PSG សរសៃប្រសាទ លេងទាត់មនុស្សស្រស់ៗ ក្នុងការប្រកួត Champions League យប់មិញ។

Mahrez គឺជាអ្នករកបាន២គ្រាប់សម្រាប់ជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួយ City យកឈ្នះ PSG ២-០។ ក្នុងវគ្គទីពីរពេលដែលវេលាកាន់តែខើចទៅៗ កីឡាករ PSG បានបង្ហាញកាយវិការលេងកាច ទៅលើ Man City។

ជាពិសេស Angel Di Maria ទទួលបានកាតក្រហម ក្រោយជាន់ជើង Fernandinho។ ក្រោយបញ្ចប់ការប្រកួត Mahrez ហាក់មិនពេញចិត្តចំពោះការលេងបែបនេះដោយនិយាយថា City ចាប់ផ្ដើមលេងល្អនៅវគ្គទីពីរ ហើយគួរតែរកបានគ្រាប់ច្រើនជាងនេះ។

កីឡាករ PSG ដូចជាសរសៃប្រសាទ និងចាប់ផ្ដើមទាត់កីឡាករ City។ យ៉ាងណាក្រោយ Di Maria បានកាតក្រហមកាន់តែធ្វើឲ្យក្រុមមានទំនុកចិត្តឈ្នះ៕