បណ្តាញសង្គម

១០ឆ្នាំ​ចុង​ក្រោយ មាន​ដឹង​ថា​ក្លឹប​ណា​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ច្រើន​ជាង​គេ​ទេ?

សឹងតែគ្រប់គ្នាដឹងស្រាប់ហើយថា នៅក្នុងលីគកំពូលអង់គ្លេស ក្លឹប Manchester United ជាក្លឹបឈ្នះពានលីគកំពូលអង់គ្លេស Premier Leagueច្រើនជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលមួយនេះ។ ក្លឹបដែលមានរហស្សនាមបិសាចក្រហមឈ្នះពាននេះសរុប ១៣ដង។

យ៉ាងណាមិញ សម្រាប់ ១០ឆ្នាំចុងក្រោយវិញ ក្លឹបមួយនេះឈ្នះ Premier League តែម្ដងគត់គឺនៅឆ្នាំ២០១៣។ ចំណែកឯក្លឹប ដែលឈ្នះពាននេះច្រើនជាងគេវិញគឺ ក្លឹបភូមិផងរបងជាមួយបិសាចក្រហម Manchester City។

ក្លឹបមេឃខៀវ Man City ឈ្នះ Premier League សរុប ៥ដង (២០១២, ២០១៤, ២០១៨, ២០១៩ និង២០២១) ហើយក្នុងចំណោម ៥ដងទាំងនោះគឺនៅរយៈពេល ១០ឆ្នាំចុងក្រោយទាំងអស់។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក Pep Guardiola ដែលជាអ្នកចាត់ការក្លឹប Man City បច្ចុប្បន្ន ជួយក្លឹបនេះឲ្យឈ្នះ Premier League ដល់ទៅ ៣ដង។ សូមជម្រាបផងដែរថា ១០ឆ្នាំចុងក្រោយ មានក្លឹបចំនួន ៥ បានឈ្នះពាន Premier League ក្នុងនោះមាន Manchester City (៥ដង) Chelsea (២ដង) Manchester United (១ដង) Leicester City (១ដង) និង Liverpool (១ដង)៕