ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសវៀតណាមចុងឆ្នាំនេះលោក សោម ចំណាប់ យល់ថា ផ្នែកបាល់ទះឆ្នេរខ្សាច់ ពិតជាល្អបើសិនបានគ្រូជំនួយទៅជាមួយ។
ការប្រកួតព្រឹត្តិការណ៍ខាងលើនេះផ្នែកបាល់ទះឆ្នេរខ្សាច់ គ្រូជំនួយមិនបានទៅជាមួយលោក សោម ចំណាប់ទេ ដោយសារនេះជាការរៀបចំរបស់សហព័ន្ធបាល់ទះកម្ពុជា។
សម្រាប់លោក សោម ចំណាប់ ផ្ទាល់បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ធម្មតាការរៀបចំរបស់ថ្នាក់ដឹកនាំតែងមានហេតុ និងផល។ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះក៏ដូចគ្នា បើសិនបានគ្រូជំនួយទៅជាមួយគឺល្អ ពីព្រោះមានយោបល់ផ្សេងៗផ្ដល់ឲ្យគ្នាទៅវិញទៅមក។
ទោះយ៉ាងណាវាបានជួយឲ្យលទ្ធផលការងារមានភាពប្រសើរឡើងដែរ។បច្ចុប្បន្នក្រុមបាល់ទះឆ្នេរខ្សាច់ត្រូវបានប្រកាសឈ្មោះរួចហើយគឺមាន ជុក សោភា ហៅ ឌូក ធី ម៉េងហួង អ៊ឹម ណារិទ្ធ សំ សាមីត ថុន លាបហេង និង ពេជ សុផុន។ អ្នកទាំង៦នាក់នេះ នឹងធ្វើការជម្រុះយក៤រូបប៉ុណ្ណោះទៅចូលរួមស៊ីហ្គេមនៅវៀតណាម២០២១៕