បណ្តាញសង្គម

ប្រភព​ជិតស្និទ្ធ​ថា​ Real Madrid ធ្លាប់​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ Lewandowski

លោក Cezary Kucharski អតីតភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធក្លឹប Bayern Munich កីឡាករ Robert Lewandowski បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹប Real Madrid ធ្លាប់ជាក្លឹបក្នុងក្ដីស្រមៃជាកីឡាកររូបនេះ។

លោក Kucharski បាននិយាយថា៖" និយាយទៅកាលពីយើងនាំ Lewandowski មកអាល្លឺម៉ង់ដំបូងនោះ គឺគម្រោងគេគឺទៅក្លឹប Borussia Dormund ក្លឹប Bayern Munich មិនតែប៉ុណ្ណឹងទេគម្រោងការរបស់យើងក៏ចង់ទៅលេងឲ្យក្លឹបនៅអេស្ប៉ាញ នៅអាមេរិកអីផងដែរ "។

លោកបានបន្តថា៖" និយាយទៅមិនលាក់បាំងអីទេពេលនោះគេក៏ធ្លាប់ស្រមៃចង់ទៅលេងឲ្យ Real Madrid ផងដែរ តែមកទល់នឹងពេលនេះក្លឹបនេះមិនមានលទ្ធភាពដើម្បីទិញគេទៀតទេ ហើយណាមួយក្រោយៗមកនេះ គេគិតថា Bayern ជាក្លឹបដ៏ល្អសម្រាប់គេជាង "។

គួរបញ្ជាក់ផងដែរថា Lewandowski បានមកលេងនៅអាល្លឺម៉ង់ដំបូងនៅឆ្នាំ២០១០ គឺលេងឲ្យ Dortmund លុះក្រោយមកនៅឆ្នាំ២០១៤ កីឡាកររូបនេះក៏មកលេងឲ្យ Bayern និងមានកុងត្រារហូតដល់ឆ្នាំ២០២៣ខាងមុខ៕