បណ្តាញសង្គម

ម្ចាស់​ក្លឹប PSG ​ថា​គ្មាន​នរណា​អាច​យក Mbappe ​បាន​ទេ​

លោក Nasser Al-Khelaifi ម្ចាស់ក្លឹប PSG បានចេញមកបញ្ជាក់ថាខ្សែប្រយុទ្ធ Kylian Mbappe មិនមែនសម្រាប់លក់ឡើយ ហើយក៏គ្មានក្លឹបណាអាចយករូបគេចេញពីបារាំងបានដែរ។

ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំងខាងលើនេះ នៅសល់កុងត្រាតែ១រដូវកាលទៀតប៉ុណ្ណោះជាមួយក្រុម PSG ហើយការចរចាកុងត្រាក៏មិនទាន់បានសម្រេចដែរ។ មានប្រភពជាច្រើនជឿជាក់ថា Mbappe ទំនងជាចង់ចាកចេញហើយ ស្របពេលក្រុម Real Madrid វិញក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេខ្លាំងណាស់ដែរ។

ដើម្បីបញ្ចប់រឿងរ៉ាវចចាមអារាមទាំងអស់ លោក Nasser Al-Khelaifi ដែលជាប្រធានក្លឹប PSG បាននិយាយថា៖ “ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ Mbappe នឹងបន្ដនៅ Paris ទៀត។

យើងនឹងមិនលក់គេទេ ហើយគាត់ក៏មិនចេញដោយ Free ដែរ។ Mbappe មានគ្រប់យ៉ាងដែលគាត់ត្រូវការនៅ Paris។ តើគាត់ទៅក្លឹបណា? ក្លឹបអ្វី ដែលមានមហិច្ឆតា អាចប្រៀបជាមួយយើង”៕