បណ្តាញសង្គម

Ronaldo ​និង Benzema ​រក​ម្នាក់​២​គ្រាប់ ​ជួយ​បារាំង ​ស្មើ​ព័រទុយហ្គាល់ ២-២​

ក្រុមជម្រើសជាតិព័រទុយហ្គាល់ លេងស្មើជាមួយក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតពានរង្វាន់ Euro 2020 វគ្គជម្រុះក្នុងពូលកាលពីយប់មិញក្នុងលទ្ធផល ២-២។

សម្រាប់ការប្រកួតនេះ Ronaldo រកបាន១គ្រាប់នាំមុខមុន ដោយបាល់ប៉េណាល់ទីនៅនាទី៣០ ប៉ុន្តែនៅចុងតង់ទី១ទៅហើយ Karim Benzema ក៏រកគ្រាប់បាល់តាមស្មើវិញបាន ដោយបាល់ប៉េណាល់ទីដូចគ្នា។

កែបាល់នៅតង់ទី២ភ្លាម នាទី៤៧ ខ្សែប្រយុទ្ធ Benzema ដដែលនេះ ក៏រកគ្រាប់បាល់នាំមុខឱ្យបារាំងបានជាថ្មីវិញ ដោយការបញ្ជូនពី Pogba ។ ឈានដល់នាទី៦០ Ronaldo ដដែលក៏ទទួលបានប៉េណាល់ទី១គ្រាប់ទៀត និងជាគ្រាប់បាល់តាមស្មើ ២-២ តែម្ដង។

ជាមួយការចែកគ្នាម្នាក់១ពិន្ទុនេះ ក្រុមព័រទុយហ្គាល់ បារាំង ជាមួយអាល្លឺម៉ង់ ដែលនៅពូល F នេះ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយទាំងអស់តែម្ដង។ ដោយវគ្គ១៦នោះ បារាំង ប៉ះជាមួយស្វីស ព័រទុយហ្គាល់ប៉ះបែលហ្សិក និងអាល្លឺម៉ង់ ប៉ះអង់គ្លេស៕