បណ្តាញសង្គម

Villas-Boas ​ថា Mbappe ​នឹង​យក​គំរូ​តាម Ronaldo ​ទៅ Real Madrid ​ដើម្បី​ជោគជ័យ​

លោក Andre Villas-Boas ជឿជាក់ថាមិនយូរមិនឆាប់នោះទេ ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់ទៅលេងឱ្យក្រុម Real Madrid ជាក់ជាមិនខាន។

Mbappe នៅសល់កុងត្រាជាមួយក្រុម PSG ត្រឹមឆ្នាំ២០២២ ហើយការបន្ដកុងត្រាថ្មីក៏មិនអាចកើតមានឡើងបានទៀតនៅពេលនេះ។ ខ្សែប្រយុទ្ធឆ្នើមខាងលើត្រូវបានគេដឹងទៀតថាកំពុងចង់ចាកចេញទៅចូលរួមជាមួយក្រុម Real Madrid ហើយ ក្រោយពីក្លឹបយក្សអេស្ប៉ាញព្យាយាមទាក់ទងទិញរូបគេជាច្រើនលើកមកហើយ។

មើលឃើញស្ថានភាពបែបនេះហើយ ទើបបានជាអតីតអ្នកចាត់ការក្រុម Marseille បាននិយាយថា៖ “ខ្ញុំគិតថា Mbappe នឹងទៅលេងនៅ Real Madrid ជារឿងមុននិងក្រោយប៉ុណ្ណោះ។ Cristiano Ronaldo ចុះកុងត្រានៅ Real Madrid អំឡុងគេជាតារាឆ្នើម ហើយបន្ទាប់មកក៏កាន់តែលេងល្អថែមទៀត ហើយខ្ញុំគិតថា Mbappe ក៏នឹងធ្វើបែបនោះដូចគ្នា”៕