បណ្តាញសង្គម

​១២​ឆ្នាំ Zaza ​បាន​ចូល​ប្រកួត​អូឡាំពិក ​ផ្អើល​ពិភព​លោក​ទៅ​ហើយ​

Hend Zaza កីឡាការិនីវ័យ១២ឆ្នាំរបស់ស៊ីរី បានចូលខ្លួនប្រកួតព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុនហើយ ក្នុងវិញ្ញាសាវាយកូនបាល់លើតុ។

Zaza បានចូលប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ក្រោយពីនាងបានយកឈ្នះលើកីឡាការិនី Mariana Sahakian វ័យ៤២ឆ្នាំរបស់ឡេបាណូនក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ី។

ត្រឹមវ័យ១២ឆ្នាំនេះ នាងជាកីឡាការិនីស៊ីរីដំបូងបង្អស់ដែលឈ្នះពានរង្វាន់គ្រប់កម្រិតក្នុងប្រទេសរបស់ខ្លួន ហើយក៏នឹងអាចស្វែងរកមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកនេះបានផងដែរ។

ជាក្មេងកើតអំឡុងពេលសង្គ្រាម Zaza បានចាប់ផ្ដើមការប្រកួតវាយកូនបាល់លើតុនេះដើម្បីគេចខ្លួន ប៉ុន្តែបញ្ហាសង្គ្រាមនៅតែជាអ្វីដិតជាប់ក្នុងចិត្តនាងជានិច្ច។ ក្មេងស្រីគួរឱ្យស្រលាញ់រូបនេះ ជាកូនទី៥នៃសមាជិក៥នាក់ ខណៈដែលបងរបស់គេទាំង៤នាក់សុទ្ធតែប្រុស។

ឪពុកជាអតីតកីឡាករបាល់ទាត់ម្នាក់ ហើយបច្ចុប្បន្នធ្វើជាគ្រូកាយសម្ព័ន្ធ៕