បណ្តាញសង្គម

​គេ​ថា​ម្ចាស់​មេដាយ​ប្រាក់​តេក្វាន់ដូ​ម្នាក់​នេះ ​មុខ​ដូច Bruno ពេល​នេះ​សាមី​ខ្លួន​តប​ថា...

កីឡាករ Mohamed Khalil Jendoubi របស់ទុយនេស៊ីបានឈ្នះមេដាយប្រាក់លើប្រភេទកីឡាតេក្វាន់ដូ ប្រភេទទម្ងន់៥៨គីឡូក្រាម។

កីឡាករវ័យ១៩ឆ្នាំរូបនេះ បន្ទាប់ពីឈ្នះមេដាយហើយ ត្រូវបានគេនិយាយគ្រប់គ្នាថាមុខដូចកីឡាករបាល់ទាត់ Bruno របស់ក្រុមបិសាចក្រហម Manchester United ណាស់។ ដោយសូម្បីតែអ្នកកាសែត Bein Sport ក៏ថាដូចដែរ។

តែសាមីខ្លួនវិញ ថារូបគេមុខស្រដៀងទៅនឹងកីឡាករបាល់ទាត់ Ozil ទៅវិញ។ រំលឹកថាកីឡាករវ័យ១៩ឆ្នាំខាងលើនេះ កាលពីឆ្នាំ២០១៨កន្លងទៅ រូបគេបានឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួត Summer Youth Olympics នៅអាហ្សង់ទីន។ ឈានដល់ឆ្នាំ២០១៩ ឈ្នះមេដាយមាសក្នុងការប្រកួតព្រឹត្តិការណ៍ African Games ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕