បណ្តាញសង្គម

Barca ពន្លឿន​កុងត្រា​​​ថ្មី​របស់​ Messi មុន​ជំនួប​ជាមួយ Juventus មក​ដល់

Barcelona គ្រោងប្រកាសកុងត្រាថ្មីរបស់ Lionel Messi ឲ្យបាននៅសប្ដាហ៍ដំបូងក្នុងខែសីហា ដើម្បីឲ្យរូបគេមានឱកាសបង្ហាញខ្លួនក្នុងជំនួបមិត្តភាពជាមួយ Juventus។

Messi បច្ចុប្បន្នកំពុងទំនេរគ្មានក្លឹបលេង ចាប់តាំងពីកុងត្រាទទួលបានថ្លៃនឿយហត់៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍របស់គេបានអស់កាលពីថ្ងៃទី ៣០ ខែ មិថុនា។ ប៉ុន្តែពេលនេះគេបានយល់ព្រមកាត់ប្រាក់ឈ្នួល៥០% ដើម្បីបន្តជាកីឡាកររបស់ Barca ជាមួយកុងត្រា៥ឆ្នាំទៅមុខទៀត។

Barca ពេលនេះកំពុងព្យាយាម ធ្វើយ៉ាងណាអាចប្រកាស Messi ជាកីឡាកររបស់ពួកគេម្ដងទៀតជាផ្លូវការនៅដើមខែសីហាតែម្ដង។ ក្លឹបយក្សរបស់អេស្ប៉ាញមានភារកិច្ចត្រូវលេងប្រកួតមិត្តភាពទល់នឹង Juventus សម្រាប់ពាន Joan Gamper Trophyនៅថ្ងៃទី ៨ ខែ សីហាខាងមុន។

នេះជាហេតុផលមួយដែល Barca ចង់ចុះកុងត្រាថ្មីរបស់ Messi ឲ្យបានលឿន ដើម្បីឲ្យគេអាចលេងទល់នឹង Cristiano Ronaldo។ តាមគម្រោង Messi នឹងត្រឡប់មកហាត់ជាមួយ Barcelona វិញនៅថ្ងៃទី ២ ខែ សីហា៕