បណ្តាញសង្គម

Spurs បាន​សម្រេច​លក់​ខ្សែ​ការពារ​រូប​នេះ​ ទៅ​ឲ្យ​ក្លឹប​មួយ​ក្នុង​ប្រទេស​កាតា​

ក្លឹប Tottenham Hotspur បានធ្វើការលក់ខ្សែការពារបែលហ្ស៊ិក Toby Alderweireld ទៅក្លឹប Al-Duhail ដែលជាក្លឹបធំមួយក្នុងប្រទេសកាតា នេះបើយោងតាមការចុះផ្សាយផ្ទាល់ក្លឹបនេះក្នុងថ្ងៃនេះ។

បើតាមការចុះផ្សាយរបស់ Fotmob ខាង Spurs បានព្រមព្រៀងលក់ Alderweireld ទៅកាន់ Al-Duhail បានជិត ១៨លានដុល្លារ។ខ្សែការពារខាងលើនេះនឹងទៅលេងឲ្យក្លឹបកាតាមួយនេះដោយចុះកុងត្រារយៈពេល ៣ឆ្នាំចាប់ពីរដូវកាលក្ដៅខាងមុខ រហូតឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរ Alderweireld ធ្លាប់លេងឲ្យ Spurs តាំងពីឆ្នាំ២០១៥ រហូតឆ្នាំ២០២១នេះ ដោយចូលរួមលេងបាន២៤៣ប្រកួត និងរកគ្រាប់បាល់បាន៩គ្រាប់៕