បណ្តាញសង្គម

ស៊ន​ អេលីត​ ពេញ​ចិត្ត​គូ​នេះ​ជាង​គេ​កាល​ថ្ងៃ​ប្រកួត​ Kun Khmer All Star

លោក ស៊ន អេលីត ថាក្នុងចំណោមគូឯកទាំងអស់នៃការប្រកួតប្រដាល់ Kun Khmer All Star របស់លោកកាលពីថ្ងៃអាទិត្យ ទី២៥ នោះគឺពេញចិត្តជាងគេគូ សែន រ៉ាដេត និង ខាំ ខ្លានាង តែម្ដង។

លោក ស៊ន អេលីត បានឲ្យដឹងថា ការប្រកួតនៅកាលពីថ្ងៃអាទិត្យ ទី២៥ កក្ដដា ដែលជាថ្ងៃបើកឆាកដំបូងកម្មវិធី Kun Khmer All Star គឺវ៉ៃល្អ ជក់ចិត្តទាំងអស់ ប៉ុន្តែបើលោកជ្រើសរើសគូពេញចិត្តបំផុតគឺគូ សែន រ៉ាដេត និង ខាំ ខ្លានាង នេះតែម្ដង។

ព្រោះថាអ្នកទាំងពីរគឺវ៉ៃទាល់តែអស់រៀងខ្លួន វ៉ៃប្ដូរគ្នាធ្វើឲ្យលោកអ្នករៀបចំ និងជាទស្សនាដែរនេះជក់ចិត្តណាស់។រំលឹកដែរថា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ២០២១ កន្លងទៅនេះ លោក ស៊ន អេលីត បានបង្កើតកម្មវិធី Kun Khmer All Star លើកទី១ ដែលធ្វើឡើងនៅក្នុងក្លឹបនាយដ្ឋានអង្គរក្ស។ ការប្រកួតគឺមានរហូតដល់ទៅ៧គូ និងមានការគាំទ្រច្រើនរហូតមានអ្នកទស្សនាការ Live ដល់២៧ K៕