បណ្តាញសង្គម

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​វិសាខា​​ប្រុស​ស្អាត​កូរ៉េ​ខាង​ត្បូង​​អាច​មាន​ទ្រព្យសម្បត្តិ​ដល់​​​…

ខ្សែប្រយុទ្ធចំណូលថ្មីរបស់វិសាខាដែលសម្រាប់ត្រៀមជើងទី២លីគកំពូលកម្ពុជា Lee Jae-gun មានទ្រព្យសម្បតិ្តដល់ខ្ទង់លានដុល្លារ នេះបើតាមវេបសាយបរទេស popularbio.com បានចុះផ្សាយ។

ទ្រព្យសម្បត្តិនេះគឺបូកសរុបគិតត្រឹមឆ្នាំ២០២០ ដែលបូកបញ្ជូលពីប្រាក់ខែ មើលទៅលើការរស់នៅប្រចាំថ្ងៃ ប្រាក់ចំណូលផ្សេងៗ រថយន្តប្រើប្រាស់ សរុបជាទឹកប្រាក់អាចមានចន្លោះពី១ទៅ៥លានដុល្លារ។

យុវជនវ័យ២២ឆ្នាំរូបនេះកម្ពស់១,៨០ម៉ែត្រជាអតីតកីឡាកររបស់ក្លឹប AFC Tubize ជាក្លឹបនៅលីគទី៣របស់បែលហ្ស៊ិកចន្លោះឆ្នាំ២០១៧-២០១៩ ហើយបានបង្ហាញខ្លួនចំនួន៣៨ប្រកួតរកបាន១គ្រាប់។

ក្នុងឆ្នាំ២០១៩ដដែលគេក៏ផ្លាស់មកកាន់ក្លឹប Asan Mugunghwa របស់កូរ៉េ ហើយលេងបាន៣៩ប្រកួតរកបាន៤គ្រាប់។ ក្រោយមកដល់ឆ្នាំ២០២០-២០២១គេក៏ត្រូវបានផ្លាស់មកកាន់ក្លឹប Chungnam Asan ក្លឹបនៃលីគទី២របស់កូរ៉េខាងត្បូងរួចបន្តមកកាន់វិសាខាក្នុងជើងទី២នេះតែម្ដង៕